លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នក ដឹកនាំឆ្នើម» មួយទៀតពីសាកលវិទ្យាល័យ លីមកុកវីង ដែលជាសាកលវិទ្យាល័យល្បីមួយ នៅប្រទេសម៉ាឡេស៊ី។ ពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតនេះ ត្រូវបានរៀបចំឡើង នៅវិមានសន្តិភាពនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥នេះ។