លោក ម៉ម សុណង់ដូ ដែលត្រូវជ្រើសរើសជាប្រធានបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យក្នុងសមាជលើកទី១នៅថ្ងៃទី៩ កញ្ញានេះ អះអាងថាលោកនឹងទាមទារយកកោះត្រល់ និងទឹកដីកម្ពុជាក្រោមពីវៀតណាមវិញដោយសន្តិភាព បើគណបក្សលោកជាប់ឆ្នោតសកលឆ្នាំ២០១៨។ការថ្លែងបែបនេះក្នុងពិធីសមាជបក្សរបស់ខ្លួន ដែលមានសមាជិកចូលរួមប្រមាណ១ពាន់នាក់ លោក ម៉ម សុណង់ដូ បន្តថាលោកក៏នឹងដោះស្រាយបញ្ហាសន្តិសុខសង្គម ជាពិសេសបញ្ហាព្រំដែនដែលកំពុងតែដុតកម្ដៅនៅពេលនេះ។