នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ កញ្ញានេះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោសសកម្មជនគណបក្សសង្រ្គោះជាតិម្នាក់ លោក អ៊ុក ពេជ្រសំណាង ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទបង្កអំពើហិង្សានិងប្រឆាំងអ្នករាជការសាធារណៈ ខណៈលោកកំពុងជាប់ពន្ធនាគារពីបទចោទផ្សេងមួយទៀត។គួរបញ្ចាក់ផងដែកថាលោក អ៊ុក ពេជ្រសំណាង ត្រូវបានចោទប្រកាន់ថាបានបើកម៉ូតូកង់បីដែលដឹកអ្នកតវ៉ាបុករបាដែករបស់កងសន្តិសុខខណ្ឌដូនពេញ នៅពេលលោកចូលរួមតវ៉ាជាមួយប្រជាពលរដ្ឋមកពីខេត្តព្រះវិហារ ដែលព្យាយាមដាក់ញតិទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។