គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានជាប់គាំងនៅក្នុងការចរចាជុំវិញច្បាប់ថ្មីសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អំពីរយៈពេល និងទំហំនៃយុទ្ធនាការឃោសនា បោះឆ្នោត។លោក អេង ឆៃអ៊ាង សមាជិកសភាគណបក្សប្រឆាំង និងជាប្រធានក្រុមចរចាសម្រាប់កំណែទម្រង់ការបោះឆ្នោតបានថ្លែងកាលពីថ្ងៃទី៨ថា គណបក្សទាំងពីរបានជាប់គាំងប្រាំចំណុចដែលនឹងត្រូវពិភាក្សាអំឡុងការពិភាក្សាថ្នាក់កំពូលនៅសប្ដាហ៍ក្រោយ។លោកបានបញ្ចាក់ថា “មានប្រាំចំណុចដែលយើងមិនទាន់ឈានដល់ការព្រមព្រៀងគ្នា ឧទាហរណ៍បញ្ហាទាក់ទងទៅនឹងរយៈពេលឃោសនាបោះឆ្នោត និងកាលបរិច្ឆេទសម្រាប់ថ្ងៃបោះឆ្នោតព្រមទាំងបទប្បញ្ញត្តិ អំពីការដាក់ទោសទណ្ឌ”។