លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាថា រដ្ឋាភិបាលរបស់លោកនឹងវាយបំបាក់ដល់ក្រុមណា ដែលលោកចាត់ទុកថា ធ្វើសកម្មភាពជាល្បិចកលក្រោមស្លាក “លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស”ដើម្បី”បម្រើផលប្រយោជន៍នយោបាយរបស់បុគ្គលឬក្រុមមនុស្សមួយក្តាប់តូច”។ការប្តេជ្ញារបស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ គឺតាមរយៈសារលិខិតរបស់លោកសម្រាប់ទិវាសន្តិភាពអន្តរជាតិលើកទី១៣ នៅថ្ងៃទី២១ ខែកញ្ញានេះ។