ពលរដ្ឋខ្មែរ-អាមេរិកាំងប្រមាណ៥០០នាក់ គ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែកញ្ញា នៅពេលអង្គការសហប្រជាជាតិបើកសម័យប្រជុំទី៧០នៅទីក្រុងញូវយ៉កនិងនៅពេលលោក ហ៊ុន សែន មានវត្តមាននៅសហរដ្ឋអាមេរិក។បាតុកម្មធ្វើឡើងដើម្បីជំរុញឲ្យអង្គការសហប្រជាជាតិនិងប្រទេសមហាអំណាចមួយចំនួន ធានាធ្វើយ៉ាងណាកុំឲ្យកម្ពុជាមានសង្រ្គាមក្រោយការបោះឆ្នោតឆ្នាំ២០១៨។ដោយកន្លងទៅ លោក ហ៊ុន សែន បានអះអាង ថាប្រទេសកម្ពុជានឹងមានសង្រ្គាម នៅពេលគណ គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត។