កាលពីថ្ងៃ ទី២២ កញ្ញា ម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាគណបក្សប្រឆាំងបានយកអ្នកមាននិងប្រទេសជិតខាងជាសត្រូវ ដែលលោកចាត់ទុកថានេះជាហេតុផលពីរយ៉ាងដែលនាំឲ្យកម្ពុជាមានសង្រ្គាមពេលគណបក្សប្រជាជនកម្ពុជាចាញ់ការបោះឆ្នោត។លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុង"សន្និបាតបូកសរុបចលនាប្រឡងប្រណាំងរមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤" ដែលធ្វើឡើងសណ្ឋាគារសុខាក្នុងរាជធានីភ្នំពេញ។