លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារម្សិលមិញ បានព្រមានជាថ្មីទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ឲ្យបកស្រាយលើការប្រៀបធៀបរូបលោកទៅនឹងអតីតប្រធានាធិបតីរបស់លីប៊ីយ៉ា លោក Muammar Gaddafi ដែលគេហៅថាជាជនផ្ដាច់ការលីប៊ី ។លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងសន្និបាតបូកសរុបចលនាប្រឡងប្រណាំង"រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ។