លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ ក្នុងកិច្ចប្រជុំកំពូល នៃប្រមុខដឹកនាំពិភពលោកស្តីពីការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ថា ប្រទេសកម្ពុជា ប្តេជ្ញាចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការ សហប្រជាជាតិ។លោក ហោ ណាំហុង បានបន្ថែមថា កម្ពុជាមានមោទនភាព ដែលបានរួមចំណែកក្នុងប្រតិបត្តិការរក្សា សន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ ដល់ ២០១៥។