សកម្មជនដីធ្លី ៣ នាក់ត្រូវកាត់ឲ្យជាប់ពន្ធនាគារម្នាក់៥ឆ្នាំ

2015-09-30 10:08:00 4820 Views

សាលា​ដំបូង​ខេត្ត​ស្វាយរៀង​បាន​​សម្រេច​​​ផ្តន្ទាទោស​សកម្មជន​ដីធ្លី​ ៣​ នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ៥​ ឆ្នាំ​ក្រោម​ការ​ចោទប្រកាន់​​ពី​បទ​កាប់​​រាន​ដី​ព្រៃ​តាម​បណ្តឹង​របស់​ រដ្ឋបាល​ព្រៃឈើ​ដែល​ប្តឹង​តាំងពី​ឆ្នាំ​ ២០១២​ ខណៈ​ដែល​​ប្រជាពលរដ្ឋ​នៅ​ក្នុង​ជម្លោះ​នេះ​បាន​អះអាង​ថា​អាជ្ញាធរ​ពាក់ព័ន្ធ ​បាន​ឃុប​ឃិត​គ្នា​រំលោភ​យក​ដី​របស់​ពួកគាត់​ទៅ​លក់​ឲ្យ​ឈ្មួញ​។លោកស្រី សម​ សុគន្ធា​ មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកភូមិ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ ម្សិលមិញ​ តុលាការ​ចោទ​កូន​ក្តី​លោកស្រី​ពី​បទ​កាប់​រាន​ដី​ព្រៃ​តាម​មាត្រា ៩៧​ នៃ​ច្បាប់​ព្រៃឈើ សកម្មជន​ដីធ្លី​ទាំង ៣​ នាក់​មាន​ឈ្មោះ សួន ហុងលី អាយុ​ ៤២ ឆ្នាំ​ សួន​ ហោ​ អាយុ​ ៣៩ ​ឆ្នាំ​ជា​សកម្មជន​ដីធ្លី​ និង​ឈ្មោះ សួន សីហា អាយុ​ ៣១ ឆ្នាំ​ជា​ប្រធាន​សហគមន៍​អណ្តូង​ត្របែក​ស្ថិត​នៅក្នុង​ឃុំ​អណ្តូង​ត្របែក​ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា