គណៈកម្មការរៀបចំបាតុកម្មនៅបុរីញូយ៉ក សហរដ្ឋអាមេរិក ថ្កោលទោសមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូប ដែលថាប្រជាពលរដ្ឋខ្មែរនៅអាមេរិកធ្វើបាតុកម្មប្រឆាំងលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន មានមិនដល់៥នាក់នោះ។ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី លោក កៅ គឹមហួន ថ្លែងក្នុងសន្និសីទកាសែត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ថាអ្នកដែលធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ គឺមានតែ២ទៅ៣នាក់ប៉ុណ្ណោះ។ការលើលឡើងរបស់គណៈកម្មការរៀបចំបាតុកម្មនៅបុរីញូយ៉ក កាលពីថ្ងៃទី២៩ ខែកញ្ញាម្សិលមិញនេះមានខ្លឹមសារថា ការបំភ្លៃការពិតរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ធ្វើឡើងដោយចេតនានិងមិនមែនជាមន្ត្រីគំរូល្អសម្រាប់សង្គមខ្មែរឡើយ។