លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ បានអះអាងថា គណបក្សរបស់ លោកមិនបានចាប់អារម្មណ៍ ទៅនឹងការមកដល់ របស់លោក សួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរនោះទេ។លោកថ្លែងបែបនេះបន្ទាប់ពី លោក សួន សេរីរដ្ឋា បានវាយប្រហារទៅលើថ្នាក់ដឹក នាំគណបក្សសង្រ្គោះជាតិ ថាអសមត្ថភាព ក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យមានការផ្លាស់ប្តូរបាន នៅព្រលានយន្តអន្តរជាតិព្រឹកមិញ ។ លោក សួន សេរីរដ្ឋា បានលើកឡើងថា «បើខ្ញុំមើលឃើញថាពួកគេ ជាមេដឹកនាំនយោបាយបាយមាន សមត្ថភាព ហើយខ្ញុំអាចរូបរួមជាមួយគេបាន ខ្ញុំមិនចាំបាច់បង្កើតគណបក្សថ្មីមួយនេះទេ ដូច្នេះខ្ញុំអត់ ចាប់អារម្មណ៍ទាំងអស់អំពីការអំពាវនាវ (ឱ្យចូលរួម) របស់ពួកគេ ព្រោះការអំពាវនាវរបស់ពួកគេ វាគ្មានតម្លៃសម្រាប់យើងខ្ញុំយកមកពិចារណា»។