លោក ស ខេង និង លោក សម រង្ស៊ី នឹងបន្តពិភាក្សាគ្នាលើចំណុចខ្វែងគំនិតគ្នានៃច្បាប់បោះឆ្នោតឃុំ សង្កាត់នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។ទាក់ទងនឹងច្បាប់បោះឆ្នោតឃុំសង្កាត់នេះ គណបក្សប្រជាជនកម្ពុជាចង់ឲ្យរយៈពេលនៃការឃោសនាមានតែ ១០ថ្ងៃនិងការហែក្បួនឃោសនាមិនឲ្យធ្វើឆ្លងឃុំឬសង្កាត់។ ចំណែកគណបក្សសង្រ្គោះជាតិចង់មិនឲ្យមានការហាមឃាត់និងរយៈពេលនៃ ការឃោសនា១៥ថ្ងៃ។