លោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា គណបក្សសង្រ្គោះជាតិ (CNRP) ធ្វើគំរូតាមក្រុមឧទ្ទាម ដែលនាំឲ្យមានសង្រ្គាម ខុសប្លែកពីគណបក្សប្រជាជនកម្ពុជា មិនដែលនាំមាន សង្រ្គាម គឺនាំមកនូវសន្តិភាព។ការថ្លែងបញ្ចេញប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ីបានលើកឡើងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ក្នុងសិក្ខាសាលាស្តីពី «ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវ ការផ្លាស់ប្តូរ» របស់គណបក្ស សង្រ្គោះជាតិ នៅសណ្ឋាគារ អ៊ីមភើរៀល អ្នកដែលនិយាយថា ពេលគណបក្សសង្រ្គោះជាតិ ឡើងកាន់នាំឲ្យមានសង្រ្គាម អ្នកនោះប្រហែលជាមានអនុស្សាវរីយ៍ ច្រើនជាមួយរបបខ្មែរក្រហម។