លោក សត្យា វុធ ដែលជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ នឹងក្លាយជាតំណាងរាស្រ្តជំនួសលោក កង ហ៊ាង ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ខែកញ្ញា ដោយរោគាពាធ។នៅព្រឹកថ្ងៃអង្គារទី៥នេះ រដ្ឋសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីកំណត់ថ្ងៃបើកសម័យប្រជុំពេញអង្គ លើកទី៥ នីតិកាលទី៥។ ក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្រ្តៃយ៍បានសម្រេចពិនិត្យនិងអនុម័តលើសំណើសុំប្រកាសទទួលស្គាល់ លោក សត្យា វុធ ជាតំណាងរាស្រ្តថ្មីនៃមណ្ឌលខេត្តកំពង់ស្ពឺ ជំនួសលោក កង ហ៊ាង។