ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ទទូចឲ្យពលរដ្ឋខ្មែរត្រូវស្រលាញ់គ្នារួមគ្នា សាមគ្គីគ្នា ដើម្បីស្រោចស្រង់ប្រទេសជាតិ ដោយយកគំរូតាមភាពក្លាហាន និងស្នេហាជាតិរបស់បុព្វបុរសដូនតាខ្មែរនៃមហាបុរសខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ និងអ្នកសេ្នហាជាតិជាច្រើនទៀត ដែលធ្វើពលិកម្មដើម្បីទឹកដីអង្គរ។លោក សម រង្ស៊ី បានថ្លែងដូចនេះនៅក្នុងឱកាសលោកចូលរួមដាក់បិណ្ឌទី៩ នៃរដូវបុណ្យភ្ជុំបិណ្ឌ នៅក្នុងវត្តមួយនៅខេត្តសៀបរាម នាថ្ងៃអង្គារ ទី៦ ខែតុលាការនេះ។