អតីតអ្នកស្ម័គ្រស្មោះ ជាមួយនឹងគណបក្ស សង្រ្គោះជាតិ (CNRP) ជាច្រើនរយនាក់ កំពុងនាំគ្នា ជិះគោយន្ត ២៦គ្រឿង ដង្ហែក្បួនតវ៉ាប្រឆាំងដំណើរ របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ចុះទៅ ជួបសកម្មជនក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥នេះ ។ អតីតសកម្មជនគណបក្សសង្រ្គោះជាតិ ដែលកំពុងដឹកនាំការតវ៉ា បានអះអាងថា ពួកគេឆ្អែតចិត្តនឹងលោក សម រង្ស៊ី និងលោក កឹម សុខា ដែលមានតែការសន្យា តែមិនបានធ្វើអ្វីសម្រាប់ពួកគេឡើយ ពួកគេមិនចង់ឲ្យថ្នាក់ ដឹកនាំ បក្សប្រឆាំងទៅបោកប្រាស់ពួកគេទៀតនោះទេ។