គណបក្សទើបបង្កើតថ្មីស្នើឲ្យគណបក្ស មានអាសនៈនៅក្នុ្ងងរដ្ឋសភារក្សាចំនួនថ្ងៃឃោសនាបោះឆ្នោតនិង អនុញ្ញាតឲ្យមានការហែក្បួនឃោសនាឆ្លងឃុំសង្កាត់បានដូចអាណត្តិមុន ៗ ស្របពេលគណបក្សជាប់ឆ្នោតទាំងពីរកំពុងពិភាក្សាធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។ក្នុងកិច្ចកិច្ចពិភាក្សាតុមូលស្តីពី វិសោធនកម្មច្បាប់បោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅព្រឹកថ្ងៃពុធនេះ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលទើបត្រូវបានបង្កើតថ្មី មានប្រសាសន៍ថា លោកចង់ឲ្យគណបក្សទាំងពីរក្សាចំនួនថ្ងៃឃោសនាបោះឆ្នោតឲ្យនៅ រយៈពេល១៥ថ្ងៃដដែលនិងលោកក៏ស្នើឲ្យបក្សជាប់ឆ្នោតទាំងពីរអនុញ្ញាតឲ្យមានការ ហែក្បួនឃោសនាបោះឆ្នោតឃុំ សង្កាត់ដូចអាណត្តិមុនៗ។