លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កំពុងកេងចំណេញនយោបាយតាមរយៈការលើកឡើងថា”សញ្ញាបត្រស្រុកខ្មែរគ្មានតម្លៃ” ដោយលោកចាត់ទុកថានេះជា”ការមើលស្រាលដល់ការខិតខំសិក្សារបស់សិស្សានុសិស្ស”។ការលើកឡើងនេះ កាលពីយប់ថ្ងៃពុធ លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកជាការប្រតិកម្មទៅនឹងលោក សម រង្ស៊ី។