តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលសកម្មខាងកិច្ចការព្រំដែន បានស្នើរដ្ឋាភិបាលឲ្យខ្ចីផែនទីបោនពីអង្គការសហប្រជាជាតិម្តងទៀត ហើយសើរើបង្គោលព្រំដែនជាមួយវៀតណាមដែលបោះបានចំនួន៨៣ភាគរយឡើងវិញ។ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅសហរដ្ឋអាមេរិកប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោករកឃើញផែនបោនខ្នាត១/១00 000 តម្កល់នៅអង្គការសហប្រជាជាតិ "UN" (បណ្ណាល័យ Dag Hammarskjold នៃUN) ដែលជាផែនទីចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា។លោកបញ្ជាក់ថា ផែនទីបោនទាំងនេះ បោះពុម្ភដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនឆ្នាំ១៩៥២, ១៩៥៣។