លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានបង្គាប់ជាថ្មីម្ដងទៀតឱ្យមន្រ្តីនិងសកម្មជនរបស់ខ្លួន បញ្ឈប់ការរិះគន់រឿងពុករលួយ និងរឿងផ្សេងៗ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវងាយឆ្ពោះទៅរកគោលដៅតែមួយគត់ គឺការបោះឆ្នោតនៅក្នុងអាណត្តិក្រោយ ខាងមុខនេះ។កាលពីថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែតុលា ឆ្នាំ២០១៥ លោក កឹម សុខា បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នៅក្នុងពិធីសំណេះសំណាលនេះ លោក កឹម សុខា បានបង្វែរទិសដៅឱ្យសកម្មជនតាមមូលដ្ឋាន ឱ្យប្រកាន់ខ្ជាប់នូវទិសដៅឆ្ពោះទៅរក ការឈ្នះនៅក្នុងការបោះឆ្នោត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ ។