លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តអះអាងថាគណបក្សប្រជាជនកម្ពុជា(CPP)របស់លោកមិនបានក្បត់ឧត្តមគតិ ជាតិ កាត់ដី ឬលក់ដី ទៅឲ្យប្រទេសវៀតណាមដូចការចោទប្រកាន់របស់ក្រុមប្រឆាំងឡើយ។ការថ្លែងរបស់លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី៩ ខែតុលានេះ។ សេចក្ដីអះអាងរបស់ប្រធានគណបក្សប្រជាជន កម្ពុជាដែលជាគណបក្សកំពុងកាន់អំណាច ត្រូវបានផ្សព្វផ្សាយបន្តនៅលើបណ្ដាញសង្គមរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។