ប្រធានក្រុមសម្លេងភាគច្រើន និងប្រធានសម្លេងភាគតិចនៃរដ្ឋសភា នឹងចាប់ផ្តើមជួបម្តងទៀត ដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងច្បាប់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដែលកាលពីសប្ដាហ៍មុនមិនអាចឈាន ដល់កិច្ចព្រមព្រៀងជាផ្លូវការ។តាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំនួបនេះនឹងប្រព្រឹត្តទៅនៅម៉ោង៥រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥នេះ នាវិមានរដ្ឋសភា។ចំពោះវិសោធនកម្មច្បាប់បោះឆ្នោត ឃុំ-សង្កាត់ គណបក្សទាំងពីរមិនទាន់ត្រូវរ៉ូវគ្នាលើចំណុចចំនួន៥ ដូចជាយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោត ការលើកស្លាកគណបក្សនៅតាមទីសាធារណៈ រយៈពេលនៃការឃោសនាបោះឆ្នោត ការពាក់ព័ន្ធទោសបញ្ញត្តិ និងការដាក់ពិន័យ។