លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទទី១៩នេះ បានអំពាវនាវឲ្យអ្នកគាំទ្រទាំងអស់ ឈប់បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដោយលោកថាមកពីប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី “ប្រមាថមាក់ងាយសញ្ញាបត្រស្រុកខ្មែរមិនមានតម្លៃ”។ការលើកឡើងនេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យវេស្ទើនដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន បានថ្លែងថាការលើកឡើងថាសញ្ញាបត្រនៅកម្ពុជាមិនមានតម្លៃធ្វើ ឲ្យប៉ះពាល់ស្ថាប័នអប់រំជាតិ និស្សិតនិងមាតាបិតារបស់និស្សិត។ លោកចាត់ទុកថានេះជាការប្រមាថមាក់ងាយមួយ។