លោក ហ៊ុន សែន ថាប្រទេសប្រជាធិតេយ្យមិនមានការស្នងតំណែងនាយករដ្ឋមន្រ្តីនោះទេ
2015-10-19 10:12:00
4767 Views
នៅថ្ងៃចន្ទ ទី១៩ តុលានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាកម្ពុជាជាប្រទេសប្រជាធិបតេយ្យនិងមិនមានការដាក់កូនឲ្យ ស្នងតំណែងធ្វើជានាយករដ្ឋមន្រ្តីនោះទេ។លោក ហ៊ុន សែន បានថ្លែងបែបនេះក្រោយពីកូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍អូស្រ្តាលី កាលពីសប្តាហ៍មុន ដោយមានការសួរសំណួរពីការស្នងតំណែងជានាយករដ្ឋមន្រ្តី។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យវេស្ទើនដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន បានថ្លែងថាកម្ពុជាជាប្រទេសប្រជាធិបតេយ្យដែលមានការបោះឆ្នោត ហើយពុំមានការស្នងតំណែងនោះទេ។