ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងទៅបំពេញព្រះរាជទស្សនកិច្ចសម្រាកព្រះកាយ នៅទីក្រុង Hue និងទីក្រុង Dalat ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៩តុលា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។បើតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ ព្រះរាជដំណើរយាងទៅកាន់ប្រទេសវៀតណាមនោះ គឺតាមសំណើយាងមេដឹកនាំរដ្ឋាភិបាលវៀតណាម។