អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជំរុញឲ្យសាលាដំបូងរាជធានីភ្នំពេញ ចាត់ការលើសំណុំរឿងប្ដឹងសុំរំលាយគណបក្សនេះ ដែលដឹកនាំដោយ លោក ម៉ម សូណង់ដូ។អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ហ៊ាង ឫទ្ធី មានប្រសាសន៍កាលពីថ្ងៃទី១៨ តុលា ថា លោក ម៉ម សូណង់ដូ គឺជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ដែលតែងតែប្រើអំណាចផ្ដាច់ការ និងចាយវាយថវិកាបក្សគ្មានតម្លាភាព។