សម្តេចក្រុមព្រះទម្លាយឲ្យដឹងថាព្រះអង្គចង់ដើរតួជាអ្នកសម្របសម្រួលរវាងមេដឹកនាំគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងជាលក្ខណៈគ្រួសារខ្មែរ ជុំវិញការខ្វែងគំនិតគ្នារឿងបោះបង្គោលព្រំដែននិងបញ្ហាជាតិមួយចំនួនទៀត ទៅតាមបណ្តាំចុងក្រោយរបស់សម្តេចឪ។ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ថ្លែងក្នុងកម្មវិធីវិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី១៥ ថាបើគ្មានការសម្របសម្រួលផ្នែកនយោយពីសម្តេចឪក្រោយការបោះឆ្នោត នាពេលកន្លងទៅនោះទេ ព្រះអង្គថាកម្ពុជាក៏គ្មានថ្ងៃនេះដែរ។