លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃចន្ទម្សិលមិញ បានថ្លែងថាលោកនឹងប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក ក្នុងការតតាំងជាមួយអ្នកដែលរិះគន់រូបលោក ដែលលោកសំដៅទៅលើមេដឹកនាំគណបក្សសង្រ្គោះជាតិ។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវេស្ទើនដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន បានថ្លែងថានៅឱកាសខួបលើកទី២៤នៃកិច្ចព្រមព្រៀង២៣តុលា លោកនឹងបង្ហោះសារតាមហ្វេសប៊ុកអំពីជោគជ័យនិងសន្តិភាព ដែលលោកអះអាងថាដើម្បីពន្យល់ប្រជាពលរដ្ឋដែលប្រើប្រាស់ហ្វេសប៊ុកដឹងពីកិច្ចព្រមព្រៀងនេះ។