លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឃើញបក្សប្រឆាំងគោរពពាក្យសន្យារបស់ខ្លួន ដែលថានឹងមិនដកតួនាទីរបស់មន្ត្រីក្នុងរដ្ឋាភិបាលចាស់ចេញ បើសិនជាគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ។ លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ វេស្ទើន (Western University) កាលពីព្រឹកថ្ងៃទី១៩ ខែតុលា។