លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីម្តងទៀតហើយ ដោយរិះគន់ទៅគណបក្សប្រឆាំងរបស់ លោក សម រង្ស៊ី មានទិសដៅនយោបាយនាំឲ្យអន្តរាយដល់ប្រទេស ជាតិ។ លោក ហ៊ុន សែន បានស្នើឲ្យអ្នកគាំទ្រ ដែលលង់ខ្លួនអស់លុយជាមួយសម្រែកផ្លាស់ប្តូរ ត្រូវគិតគូរ និងពិចារណាឡើងវិញ។ដូចដែលការសន្យារបស់លោកថា នឹងប្រើទំព័រ Facebook របស់សម្តេច ដើម្បីធ្វើការពន្យល់ បកស្រាយ និងប្រតិ កម្មតបរាល់សកម្មភាព និង ការឃោសនានានារបស់បក្សប្រឆាំងនោះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះសម្តេច បានបង្ហាញសារជាថ្មីម្តងទៀតនៅលើទំព័រ Facebook ដោយបានវាយប្រហារយ៉ាងចាស់ដៃទៅលើទិសដៅនយោ បាយរបស់គណបក្សសង្រ្គោះជាតិ គ្រាដែលក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន កាលពី ថ្ងៃទី១៩ ខែតុលា ម្សិលមិញ សម្តេច បានបកអាក្រាត និងលាតត្រដាងទៅលើគោលនយោបាយរបស់បក្សប្រឆាំង នេះយ៉ាងចាស់ដៃរួចម្តងទៅហើយ។