លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបបួលគណបក្សសង្គ្រោះជាតិ លេងល្បែង នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា គ្រប់ទម្រង់ទាំងអស់ ទាំងល្វីង ជូចត់ ផ្អែមល្ហែមនោះ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងសង្រ្គោះជាតិ បានឆ្លើយតបបដិសេធថា មិនលេងជាមួយសម្តេចតេជោឡើយ។ ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំសភានីតិកាលទី៥ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នាវិមានរដ្ឋសភា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានលើកឡើងថា ការ បបួលលេងល្បែងនយោបាយនេះ មិនមែនទើបតែកើតឡើងនោះទេ គឺជារឿងយូរឆ្នាំមកហើយ ហើយក៏មិន មែនជារឿងថ្មីដែរ ចំពោះភាសារបស់សម្តេចតេជោ ហ៊ុន សែននេះ។