លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ចេញប្រតិកម្មជាខ្លាំង ចំពោះការលើក ឡើងរបស់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ បានស្នើឲ្យសម្តេចបើកចិត្តឲ្យទូលាយ ។លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើង ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន កាលពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៥ បានស្នើឲ្យអ្នកនយោបាយខ្មែរ ត្រូវហ៊ានបើកចិត្តឱ្យទូលាយ ក្នុងការទទួលយកមតិរិះគន់ គ្រប់ មជ្ឈដ្ឋាន ដើម្បីកែលម្អនូវចំណុចខ្វះខាតរបស់ខ្លួន ។ក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នេះ លោក ហ៊ុន សែន បញ្ជាក់ថា “ខ្ញុំមិនឡើងគំរាម អ្នកណាទេ ប៉ុន្តែសូម បើលេងកុំខឹង បើខឹងកុំលេង ។