លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បុគ្គលជ្រុល និយមមួយចំនួន មិនដែលសាទរ និងទទួលស្គាល់ នូវសមិទ្ធផល ដែលរាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍនោះឡើយ ផ្ទុយទៅវិញ ក្រុមជ្រុលនិយមនេះ តែងតែវាយប្រហារ និងជេរប្រមាថ ដល់អាយុជីវិតរបស់លោកថែមទៀតផង។នៅក្នុងសារ នយោបាយជាលើកទី២ ដែលបានបង្ហោះលើទំព័រ Facebook ផ្ទាល់ខ្លួន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៥នេះ លោក ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ឋសភា បានខិតខំប្រឹងប្រែងរួម គ្នាបម្រើប្រទេសជាតិ ដោយធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងស្ថិរភាពនយោបាយសង្គមបានល្អ ទើបធ្វើឲ្យ ប្រទេសកាន់តែរីកលូតលាស់ទៅមុខ។