គណៈគម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានស្វាមគន៍ ចំពោះអ្នកជំនាញ ការមកពី បរទេស ដែលបានមកជួយធ្វើការ រៀបចំការបោះឆ្នោត សាកល្បង ដែលមានអ្នកជំនាញការទាំងពីររូបនេះ គឺលោក រ៉ូណាន ម៉ាក់ឌឹម៉ត (Mr.Ronan McDermott) ផ្នែក IT និងកញ្ញា ម៉ារីយ៉ា (Mr. Maria Macchiaveme) ផ្នែកបណ្ដុះបណ្តាល និងអប់រំអ្នកបោះឆ្នោត។ យោងតាមសេចក្តីប្រកាស ព័ត៌មានចុះថ្ងែទី២០ ខែតុលា ឆ្នាំ២០១៥ នេះ បើតាមលោក គួយ ប៊ុនរឿន បាន ស្វាមគមន៍អ្នក ជំនាញការ ដែលត្រូវចូលមកធ្វើការងារនៅ គ.ជ.ប ចាប់ថ្ងែទី១៩ តុលា ឆ្នាំ២០១៥ រហូតដល់ ខែធ្នូឆ្នាំ២០១៥។