លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង ៧ និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នេះ បានអញ្ជើញជាអធិបតីភាព សម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) សួនច្បាររង្វង់មូលស្តាតចាស់ សួនច្បាររង្វង់មូលស្តាតចាស់ និង សួនច្បាររង្វង់មូល ជ្រោយចង្វារត្រើយខាងកើត ។