លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងទាមទារឱ្យអ្នកបង្កសង្គ្រាមនៅកម្ពុជា ចេញមុខមកទទួលខុសត្រូវ ខណៈលោកថ្លែងវាយប្រហារអ្នកធ្វើរដ្ឋប្រហារសម្ដេចនរោត្តម សីហនុ ដែលជាការបង្កើតសង្គ្រាមនៅកម្ពុជា ជាដើមហេតុបង្កើតរបបកម្ពុជាប្រជាធិបតេយ្យ សម្លាប់ពលរដ្ឋខ្មែរ ទើបចាំបាច់ត្រូវមានការផ្ដួលរំលំរបបនេះ។លោកនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅពេលធ្វើជាអធីបតីនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ។