គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជ្រើសរើសភូមិចំនួនពីរនៅខេត្តរតនគិរី សម្រាប់ការចុះឈ្មោះបោះឆ្នោតសាកល្បងតាមបច្ចេកវិទ្យាទំនើប។ ការជ្រើសរើសនេះ បន្ទាប់ពី គ.ជ.ប ប្រកាសថានឹងរៀបចំចុះឈ្មោះបោះឆ្នោតសាកល្បង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥។មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី ឲ្យដឹងកាលពីថ្ងៃទី២១ ខែតុលា ថា បានធ្វើលិខិតជូនដំណឹងដល់មន្ត្រីអាជ្ញាធរ និងពលរដ្ឋភូមិចំនួនពីរ ក្នុងសង្កាត់កាចាញ ក្រុងបានលុង ឲ្យអញ្ជើញទៅចុះឈ្មោះបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប នៅដើមខែវិច្ឆិកា ឆ្នាំ២០១៥។