គណបក្សប្រជាជនកម្ពុជាចោទគណបក្សប្រឆាំងមូយក្រុមតូចថា ជាអ្នករៀបចំឲ្យពលរដ្ឋខ្មែររស់នៅប្រទេសបារាំងបាតុកម្មប្រឆាំង រដ្ឋាភិបាលស្របច្បាប់ ដើម្បីកេងចំណេញ ប្រយោជន៍នយោបាយរបស់ខ្លួន។ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំងប្រមាណ១០០ នាក់ ប្រមូលផ្តុំគ្នានៅមុខ ទូអេហ្វែល ស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង ទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ខណៈលោកទៅទស្សនៈកិច្ចផ្លូវការនៅប្រទេសនេះ។សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាចុះផ្សាយកាលពី ថ្ងៃ២៤ ខែតុលាមានខ្លឹមសារថា ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំងធ្វើបាតុកម្មនៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរិ៍ ទី២៤គឺជាការរៀបចំឡើងដោយគណបក្សប្រឆាំងមួយក្រុមតូច និងមេដឹកនាំរបស់ខ្លួន។ បក្សប្រឆាំងនោះ ទំនងជាគណបក្សប្រជាជនកម្ពុជា ចោទទៅគណបក្សសង្គ្រោះជាតិ។