ថ្នាក់ដឹកនាំគណបក្សប្រឆាំងអះអាងថា សារនយោបាយគូប្រកួតរបស់ខ្លួនថ្មីៗនេះ លើកឡើងដដែលៗ ដោយទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិនឹងឈ្នះឆ្នោតដឹកនាំប្រទេសនៅអាណត្តិខាងមុខនេះ។ ក្នុងវីដេអូឃ្លីបជិត៥នាទី លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ថ្លែងបែបនេះប្រាប់អ្នកគាំទ្រ នៅពេលជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមូលដ្ឋាន និងសកម្មជនខេត្តព្រះសីហនុ ក្នុងវេទិកា “ថ្នាក់ដឹកនាំមូលដ្ឋាន និងសកម្មជន” នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុ ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ទី២៤។