ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិអះអាងថា បើប្រជាពលរដ្ឋខ្មែរមិនរួបរួមគ្នាសង្គ្រោះជាតិទេ ជាតិខ្មែរនឹងរលាយ ហើយខ្មែរនឹងក្លាយជាជនជាតិភាគតិចរស់លើទឹកដីកំណើតរបស់ខ្លួន។នេះជាសាររបស់ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថ្លែងនៅក្នុងវីដេអូឃ្លីបប្រមាណ៧នាទី ដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកបន្ទាប់ពីលោកផ្តល់ ព័ត៌មាននយោបាយនិងសំណេះសំណាលជាមួយបងប្អូនខ្មែររស់នៅទីក្រុងលីយ៉ុង ប្រទេសបារាំង កាលពីថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៥។លោក សម រង្ស៊ី ថ្លែងថា បើខ្មែរមិនរួបរួមគ្នាសង្គ្រោះជាតិទេ ជាតិខ្មែរនឹងរលាយ ពេលនោះធ្វើឲ្យខ្មែរនឹងគ្មានប្រទេស គ្មានទឹកដី នឹងក្លាយជាជនជាតិភាគតិចរស់លើទឹកដីកំណើតរបស់ខ្លួន។