តុលាការខេត្តសៀមរាបនឹងដោះលែងយុវជនដែលគម្រាមបោកគ្រាប់បែក សម្លាប់លោក ស ខេង តាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីខែកញ្ញា ឲ្យមានសេរីភាពវិញនៅចុងខែនេះ ក្រោយពីមានការជំនុំជម្រះក្ដីកាលពីថ្ងៃទី ២២ ខែតុលា។មេធាវីការពារក្ដីឲ្យលោក តៅ សាវឿន គឺអ្នកស្រី កុយ កិត្យា មានប្រសាសន៍ថា តុលាការខេត្ដសៀមរាប បានសម្រេចផ្ដន្ទាទោសយុវជនឈ្មោះ តៅ សាវឿន រយៈពេល១៥ខែ តាមមាត្រា២៣៣ នៃបទក្រមព្រហ្មទណ្ឌ ប៉ុន្ដែអនុវត្ដទោស១ខែ។ អ្នកស្រីបន្ដថា កូនក្ដីរបស់អ្នកស្រីនឹងមានសេរីភាពវិញនៅថ្ងៃទី២៨ខែតុលាខាងមុខ នេះ។