ថ្នាក់ដឹកនាំគណបក្សប្រឆាំងថ្លែងថា បើគណបក្សនេះឈ្នះឆ្នោតនៅអាណត្តិក្រោយ នឹងចាត់វិធានការចំពោះបញ្ហាពន្ធគយ និងការរត់ពន្ធទំនិញខុសច្បាប់ ដើម្បីជួយបង្កើនចំណូល ថវិកាជាតិ ជៀសវៀងខ្ចីនិងជំពាក់បំណុលបរទេស។ក្នុងវីដេអូឃ្លីបជិត២នាទី លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ថ្លែងបែបនេះប្រាប់អ្នកយកព័ត៌មានក្រោយពេលជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមូលដ្ឋាន និងសកម្មជនខេត្តព្រះសីហនុ ក្នុងវេទិកា “ថ្នាក់ដឹកនាំមូលដ្ឋាន និងសកម្មជន” នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុ ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍ទី ២៤ឆ្នាំ២០១៥។