គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីចុះឈ្មោះលើបញ្ជីបោះឆ្នោតថ្មីដល់បណ្ដាអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងគ្រូបង្គោល គណបក្សនយោបាយ និងសង្គមស៊ីវិល។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ខាងមុខនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា កាលពីថ្ងៃទី២៤ តុលា ថា វគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើនីតិវិធីចុះឈ្មោះ របៀបប្រើប្រាស់កុំព្យូទ័រ និងបញ្ជីឈ្មោះបោះឆ្នោតថ្មី។