លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកផ្តល់ប្រាក់៣០០ដុល្លារក្នុងម្នាក់ៗ សម្រាប់និស្សិតខ្មែររៀននៅប្រទេសបារាំង ចំនួនជាង១០០នាក់ដែលបានចូលរួមក្នុងពិធីសំណេះសំណាល ប៉ុន្តែលោកអំពាវនាវកុំឲ្យមានការចោទប្រកាន់ថានេះជាការជួលឲ្យ មកចូលរួម។លោក ហ៊ុន សែន បានថ្លែងបែបនេះ កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ក្នុងពេលជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសបារាំងនិងនិស្សិតកម្ពុជា។