តំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិពីររូបបានរងរបួសបែកក្បាលនិងរថយន្តត្រូវបានវាយកម្ទេចចោល ក្រោយពីមានការផ្ទុះហិង្សាពីសំណាក់ក្រុមបាតុករដែលតវ៉ានៅមុខរដ្ឋសភា ទាមទារឲ្យដកតំណែងអនុប្រធានគណបក្សសង្រ្គោះជាតិនិងជាអនុប្រធានទី១នៃ រដ្ឋសភា។នៅព្រឹកថ្ងៃចន្ទទី២៦នេះ ប្រជាពលរដ្ឋរាជធានីភ្នំពេញរាប់ពាន់នាក់ បានធ្វើបាតុកម្មនិងដាក់ញតិទៅកាន់រដ្ឋសភា ដើម្បីឲ្យដកតំណែង លោក កឹម សុខា ដោយពួកគាត់ចោទប្រកាន់ថាលោក កឹម សុខា ជា”មនុស្សបោកប្រាស់ ក្រឡេចក្រឡុក និងជាអ្នកដែលនាំទុក្ខដល់ប្រជាពលរដ្ឋ”។