លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្តាយជាខ្លាំង ចំពោះអំពើហិង្សា ដែលបានកើតមានលើអ្នកតំណាងរាស្រ្តមក ពីគណបក្សសង្រ្គោះជាតិទាំងពីររូប។លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ក្រុមអ្នកបង្កអំពើហិង្សាអាចនិងប្រឈមចំពោះមុខច្បាប់ តាមអំណាចតុលាការ។