ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅបរទេសស្នើទៅកាន់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យមានសិទ្ធិបោះឆ្នោតគ្រប់ៗគ្នា។លោក សម រង្ស៊ី ថ្លែងបែបនេះទៅកាន់អ្នកគាំទ្ររបស់លោកនៅក្នុងទីក្រុងលីយ៉ុង ប្រទេសបារាំងកាលពីម្សិលមិញ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើទស្សនកិច្ចនៅទីនោះដែរ។