លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងមកពីគណបក្សប្រជាជនកម្ពុជា បានចេញមកថ្កោលចំពោះអ្នក ប្រើអំពើហិង្សាទៅលើអ្នកតំណាងរាស្រ្តទាំងពីររូបមកពីគណបក្សសង្រ្គោះជាតិ (CNRP) និង ស្នើឲ្យសមត្ថកិច្ច តាមចាប់ជនដៃដល់មកផ្តន្ទាទោសទៅតាមច្បាប់។លោក ហ៊ុន ម៉ានី បានថ្លែងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីកើតអំពើហិង្សាតែប៉ុន្មានម៉ោងថា ក្នុងនាម លោកជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោកតែងតែយកចិត្តទុកដាក់ ចំពោះការតវ៉ាសំណូមពរ និង មតិ យោបល់របស់ប្រជាជន ដោយគ្មានការរើសអើង។ ប៉ុន្តែលោកមិនគាំទ្រ និងថ្កោលទោសលើអំពើហិង្សា ដែល ប្រព្រឹត្តលើប្រជាពលរដ្ឋ និងជាពិសេសលើតំណាងរាស្ត្រ។