លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានហៅក្រុមអ្នកតវ៉ា ដែលវាយទៅលើតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិពីររូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ឲ្យរងរបួសធ្ងន់ស្រាល គឺជាក្រុមបាតុករ របស់គណបក្សប្រជាជនកម្ពុជា។លោក សម រង្ស៊ី បានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួនថា អំពើហិង្សានេះ បានធ្វើអ្នកតំណាងរាស្រ្តទាំងពីរ រូបរងរបួសយ៉ាងដំណំ ខូចខាតរថយន្ត និងបាត់សម្ភារៈមួយចំនួនទៀតនៅក្នុងរថយន្ត។